#គ្រឿងផ្សំ
- មាន់ ១ក្បាល ១គីឡូ៨ខាំ
- ឬសតាំងអោ ៥០ក្រាម
-ខ្ទឹមស ៣០ក្រាម (ដំអោយបែក)
-ស្លឹកតយ ១ខាំ
-ប្រេងខ្យង ៤០ក្រាម
-ទឹកស៊ីអ៊ីវ ៥០ក្រាម
-ទឹកស៊ីអ៊ីវខាប់ ២០ក្រាម
-ទឹកត្រី ១០០មីលីលីត្រ
-ស្ករត្នោត ៣០ក្រាម
-ទឹក



#គ្រឿងផ្សំ ទឹកជ្រលក់
- ឬសតាំងអោ និងខ្ទឹមស ៧០ក្រាម
- ម្ទេស ២០ក្រាម
-ស្ករត្នោត ៥០ក្រាម
-ទឹកក្រូចឆ្មារ ៥០មីលីលីត្រ
-ទឹកត្រី ៥០មីលីលីត្រ



#របៀបធ្វើ
-យកឆ្នាំងដាក់ឬសតាំងអោ ខ្ទឹមស ស្លឹកតយ ប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ទឹកត្រី ស្ករត្នោត មាន់ និងទឹកចូលគ្នា​រួចដាក់ស្ងោអោយឆ្អឹន ប្រហែល១ម៉ោង។



#របៀបធ្វើ ទឹកជ្រលក់
លាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចកិនអោយម៉ត់ជាការស្រេច។