វិធីធ្វើពងទាចៀនត្រីប្រម៉ា



គ្រឿងផ្សំ

ពងទា២គ្រាប់
ត្រីប្រម៉ា៥០ក្រម
សាច់ជ្រូក៥០ក្រម
ខ្ទឹមបារាំង១/៤មើម
ទឹកត្រីបន្តិច
ម្សៅស៊ុបបន្តិច
ស្ករសបន្តិច
ទឹកជ្រលក់
ម្ទេសខ្មាំង២គ្រប់
ស្ករស១ស្លាបព្រាបាយ
ម្សៅស៊ុប១ស្លាបព្រាតែ
ទឹកត្រី១ស្លាបព្រាបាយ
ខ្ទឹមសក្រហម១មុខ២កំពឺស

វិធីធ្វើ

១). សាច់ជ្រូកនិងត្រីប្រម៉ាចិញ្ច្រាំអោយម៉ត់។
២). គោះពងទាវាយអោយបែក រួចដាក់សាច់ជ្រូកនិងត្រីប្រម៉ាចូលកូរអោយសព្វល្អ។
៣). ដាក់គ្រឿងផ្សំរសជាតិចូល។ដាំខ្លាញ់អោយក្តៅចាត់ល្បាយពងទាចូលចៀនអោយក្រៀមទាំងសងខាង។
ទទួលទានផ្ទាប់បន្លែ ត្រសក់ ស្ពៃក្តោប ត្រប់ស្រួយ ........